តើអ្នកអាចធ្វើអ្វីបាន? - គ្រួសាររឹងមាំ

កិច្ចការពារកុមារពីគ្រោះថ្នាក់ ការរំលោភបំពាន និង ការកេងប្រវ័ញ្ច គឺជាភារកិច្ចរបស់មនុស្សគ្រប់រូប។ មិនចំពោះថាអ្នកជាឪពុកម្ដាយ ជាអាជ្ញាធរមូលដ្ឋាន ជាគ្រូបង្រៀន ឬជាអ្នកជិតខាងក្ដី មិនចំពោះថាអ្នកធ្វើការក្នុងវិស័យ កិច្ចកាពារកុមារក្នុងប្រទេសកម្ពុជា ឬ វិស័យដទៃទៀតក្ដី។ ប្រសិនបើអ្នកឃើញកុមារកំពុងស្ថិតក្នុងគ្រោះថ្នាក់ ឬសង្ស័យថា កុមារប្រឈមហានិភ័យ មានចំណុចមួយចំនួនដែលអ្នកអាចធ្វើបាន។ សូមកុំទុករហូតទាល់តែហួសពេល។ សូមនិយាយចេញមក ឱ្យបានឆាប់បំផុត ប្រសិនបើអ្នកបានឃើញអ្វីម្យ៉ាងខុសឆ្គងកើតមានឡើង។

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/09/Group-858.png

សុំកុំចាំ

ទាល់តែវាយឺតពេល

សូមទូរស័ព្ទទៅលេខ ១២៨០ ដោយឥតគិតថ្លៃ
ទោះពីកន្លែងណាក៏ដោយក្នុងប្រទេសកម្ពុជា ដើម្បីជជែកជាមួយបណ្ដាញទូរស័ព្ទជំនួយកុមារ ឬ ផ្ញើសារទៅលេខ ០១៧-៩៨៥-៨១០
សូមទាក់ទងបណ្ដាញសុវត្ថិភាពកុមារតាមទូរស័ព្ទលេខ៖
០១២-៣១១-១១២ (រាជធានីភ្នំពេញ) ០១៧-៣៥៨-៧៥៨ (ខេត្តសៀមរាប) ឬ ០១២-៤៧៨-១០០ (ខេត្តព្រះសីហនុ)
សូមទូរស័ព្ទមកកាន់បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់នគរបាលជាតិតាមលេខ ១២៨៨ ឬ លេខ ០២៣ ៩៩៧ ៩១៩

ឪពុកម្ដាយ

អង្គការតាមសហគមន៍ជាច្រើន ដំណើរការកម្មវិធីការចិញ្ចឹមបីបាច់កូនបែបវិជ្ជមាន និង កម្មវិធីដទៃទៀត ដែល​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​យល់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ដាក់ពិន័យ​ជាវិជ្ជមាន។ មាន​កម្មវិធី​ផ្សេងៗ​ជាច្រើន​ដែល​អាច​ជួយ​អ្នក​ឱ្យ​ផ្លាស់ប្តូរ​របៀប​ដែល​អ្នក​និយាយ​ចំពោះ​កូនអ្នក និង របៀប​ដែល​អ្នក​ដាក់​វិន័យ​កូនអ្នក។ ការ​ផ្លាស់ប្តូរ​ទម្លាប់​អវិជ្ជមាន អាច​បង្ការ​អំពើ​ហិង្សា​លើ​កុមារ​បាន។

កុមារជួបបទពិសោធន៍ការរំលោភបំពាន ឬអំពើហិង្សា

ប្រសិនបើអ្នកជួបទទួលរងការរំលោភបំពាននៅផ្ទះ នៅសាលារៀន ឬនៅកន្លែងណាមួយផ្សេងទៀត សូមនិយាយប្រាប់នរណាម្នាក់ដែលអ្នកទុកចិត្ត។ អ្នកនោះអាចជាគ្រូបង្រៀនរបស់អ្នក ឬនាយកសាលារបស់អ្នក។ ប្រសិនបើអ្នកអាចប្រើប្រាស់ទូរស័ព្ទបាន សូមទូរស័ព្ទទៅកាន់អង្គការហ្រ្វែនអន្តរជាតិ ឬបណ្ដាញទូរស័ព្ទជំនួយកុមារ តាមលេខ ១២៨០ រួចប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើងចំពោះអ្នក។ ពួកគេចេះអំពីរបៀបដើម្បីជួយអ្នកបាន។

អ្នកជិតខាង និងសហគមន៍ក្នុងមូលដ្ឋាន

ពុំមែនមនុស្សគ្រប់រូបសុទ្ធតែអាចប្រើប្រាស់អ៊ីនធឺណិត ឬអាចស្វែងរកការគាំទ្រពី អាជ្ញាធរ ឬអង្គការនានាបានឡើយ។ ប្រសិនបើអ្នករស់នៅក្នុងភូមិ ហើយបានឃើញថា គ្រួសារ​ណា​មួយ​កំពុង​ប្រឈម​ហានិភ័យ​នៃ​ការ​បំបែក​កុមារ​ពី​គ្រួសារ អ្នក​អាច​និយាយ​ប្រាប់​ទៅ​មេ​ភូមិ។ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការនារី និងកុមារឃុំសង្កាត់(គ.ក.ន.ក) ក៏​អាច​ជួយ​បាន​ដែរ។ ពួកគេ​ដឹង​អំពី​របៀប ដើម្បី​ចូល​ទៅ​រក​សេវា​ដែល​ត្រឹមត្រូវ។ ប្រសិន​បើ​អ្នក​មាន​អ៊ីនធឺណិត សូម​ទំនាក់ទំនង​ទៅ​កាន់ Family Care First, 3PC ឬ Friends International។ ប្រសិន​បើ​ស្ថានភាព​មើល​ទៅ​ធ្ងន់ធ្ងរ ហើយ​អ្នក​សង្ស័យ​ថា មាន​អំពើ​ហិង្សា សូម​ទំនាក់ទំនង​ទៅ​កាន់ ChildSafe។

អ្នកទេសចរក្នុងប្រទេសកម្ពុជា

គួរឱ្យសោកស្ដាយក្នុងប្រទេសកម្ពុជា មានអ្នកទេសចរជាច្រើនរំលោភបំពាន និងកេងប្រវ័ញ្ចកុមារ។ ប្រសិនបើអ្នកឃើញអ្វីម្យ៉ាងដែលមើលទៅគួរឱ្យសង្ស័យ សូមទំនាក់ទំនងទៅកាន់នគរបាលក្នុងមូលដ្ឋាន ឬ ទៅកាន់ បណ្ដាញ សុវត្ថិភាពកុមារ។ ជារឿយៗ អ្នក​ទេសចរ​ស្លូត​ត្រង់​អាច​ចូលរួម​ចំណែក​ដោយ​អចេតនា​ចំពោះការកេងប្រវ័ញ្ចលើកុមារតាមរយៈការទិញទំនិញ ឬប្រើប្រាស់សេវាដែលកុមាជាអ្នកផ្ដល់ឱ្យ។ ប្រសិនបើអ្នកគិតថា អាជីវកម្មមួយកំពុងប្រើប្រាស់កុមារក្រោមអាយុ និងបញ្ឈប់មិនឱ្យកុមារទៅសាលារៀន សូមទំនាក់ទំនងមកកាន់ ChildSafe ដែលជាអង្គការក្នុងស្រុក ឬទូរស័ព្ទទៅនគរបាល។ ពួកគេនឹងទៅពិនិត្យស្ថានភាពរបស់កុមារ។ កុមារជាច្រើនគ្រាន់តែជួយឪពុកម្ដាយរបស់ខ្លួនក្រោយពេលចេញពីរៀនប៉ុណ្ណោះ ប៉ុន្តែកុមារមួយចំនួនអាចត្រូវបានគេកេងប្រវ័ញ្ច។

ខេត្តបាត់ដំបង
ខេត្តសៀមរាប
ក្រុង ព្រះសីហនុ
ខេត្តកណ្ដាល
រាជធានីភ្នំពេញ