កិច្ចការពារកុមារពីគ្រោះថ្នាក់ ការរំលោភបំពាន និង ការកេងប្រវ័ញ្ច គឺជាភារកិច្ចរបស់មនុស្សគ្រប់រូប។ មិនចំពោះថាអ្នកជាឪពុកម្ដាយ ជាអាជ្ញាធរមូលដ្ឋាន ជាគ្រូបង្រៀន ឬជាអ្នកជិតខាងក្ដី មិនចំពោះថាអ្នកធ្វើការក្នុងវិស័យ កិច្ចកាពារកុមារក្នុងប្រទេសកម្ពុជា ឬ វិស័យដទៃទៀតក្ដី។ ប្រសិនបើអ្នកឃើញកុមារកំពុងស្ថិតក្នុងគ្រោះថ្នាក់ ឬសង្ស័យថា កុមារប្រឈមហានិភ័យ មានចំណុចមួយចំនួនដែលអ្នកអាចធ្វើបាន។ សូមកុំទុករហូតទាល់តែហួសពេល។ សូមនិយាយចេញមក ឱ្យបានឆាប់បំផុត ប្រសិនបើអ្នកបានឃើញអ្វីម្យ៉ាងខុសឆ្គងកើតមានឡើង។
អង្គការតាមសហគមន៍ជាច្រើន ដំណើរការកម្មវិធីការចិញ្ចឹមបីបាច់កូនបែបវិជ្ជមាន និង កម្មវិធីដទៃទៀត ដែលជួយប្រជាពលរដ្ឋឱ្យយល់អំពីអត្ថប្រយោជន៍នៃការដាក់ពិន័យជាវិជ្ជមាន។ មានកម្មវិធីផ្សេងៗជាច្រើនដែលអាចជួយអ្នកឱ្យផ្លាស់ប្តូររបៀបដែលអ្នកនិយាយចំពោះកូនអ្នក និង របៀបដែលអ្នកដាក់វិន័យកូនអ្នក។ ការផ្លាស់ប្តូរទម្លាប់អវិជ្ជមាន អាចបង្ការអំពើហិង្សាលើកុមារបាន។
ប្រសិនបើអ្នកជួបទទួលរងការរំលោភបំពាននៅផ្ទះ នៅសាលារៀន ឬនៅកន្លែងណាមួយផ្សេងទៀត សូមនិយាយប្រាប់នរណាម្នាក់ដែលអ្នកទុកចិត្ត។ អ្នកនោះអាចជាគ្រូបង្រៀនរបស់អ្នក ឬនាយកសាលារបស់អ្នក។ ប្រសិនបើអ្នកអាចប្រើប្រាស់ទូរស័ព្ទបាន សូមទូរស័ព្ទទៅកាន់អង្គការហ្រ្វែនអន្តរជាតិ ឬបណ្ដាញទូរស័ព្ទជំនួយកុមារ តាមលេខ ១២៨០ រួចប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើងចំពោះអ្នក។ ពួកគេចេះអំពីរបៀបដើម្បីជួយអ្នកបាន។
ពុំមែនមនុស្សគ្រប់រូបសុទ្ធតែអាចប្រើប្រាស់អ៊ីនធឺណិត ឬអាចស្វែងរកការគាំទ្រពី អាជ្ញាធរ ឬអង្គការនានាបានឡើយ។ ប្រសិនបើអ្នករស់នៅក្នុងភូមិ ហើយបានឃើញថា គ្រួសារណាមួយកំពុងប្រឈមហានិភ័យនៃការបំបែកកុមារពីគ្រួសារ អ្នកអាចនិយាយប្រាប់ទៅមេភូមិ។ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់(គ.ក.ន.ក) ក៏អាចជួយបានដែរ។ ពួកគេដឹងអំពីរបៀប ដើម្បីចូលទៅរកសេវាដែលត្រឹមត្រូវ។ ប្រសិនបើអ្នកមានអ៊ីនធឺណិត សូមទំនាក់ទំនងទៅកាន់ Family Care First, 3PC ឬ Friends International។ ប្រសិនបើស្ថានភាពមើលទៅធ្ងន់ធ្ងរ ហើយអ្នកសង្ស័យថា មានអំពើហិង្សា សូមទំនាក់ទំនងទៅកាន់ ChildSafe។
គួរឱ្យសោកស្ដាយក្នុងប្រទេសកម្ពុជា មានអ្នកទេសចរជាច្រើនរំលោភបំពាន និងកេងប្រវ័ញ្ចកុមារ។ ប្រសិនបើអ្នកឃើញអ្វីម្យ៉ាងដែលមើលទៅគួរឱ្យសង្ស័យ សូមទំនាក់ទំនងទៅកាន់នគរបាលក្នុងមូលដ្ឋាន ឬ ទៅកាន់ បណ្ដាញ សុវត្ថិភាពកុមារ។ ជារឿយៗ អ្នកទេសចរស្លូតត្រង់អាចចូលរួមចំណែកដោយអចេតនាចំពោះការកេងប្រវ័ញ្ចលើកុមារតាមរយៈការទិញទំនិញ ឬប្រើប្រាស់សេវាដែលកុមាជាអ្នកផ្ដល់ឱ្យ។ ប្រសិនបើអ្នកគិតថា អាជីវកម្មមួយកំពុងប្រើប្រាស់កុមារក្រោមអាយុ និងបញ្ឈប់មិនឱ្យកុមារទៅសាលារៀន សូមទំនាក់ទំនងមកកាន់ ChildSafe ដែលជាអង្គការក្នុងស្រុក ឬទូរស័ព្ទទៅនគរបាល។ ពួកគេនឹងទៅពិនិត្យស្ថានភាពរបស់កុមារ។ កុមារជាច្រើនគ្រាន់តែជួយឪពុកម្ដាយរបស់ខ្លួនក្រោយពេលចេញពីរៀនប៉ុណ្ណោះ ប៉ុន្តែកុមារមួយចំនួនអាចត្រូវបានគេកេងប្រវ័ញ្ច។