យើងសង្រ្គោះជីវិតកុមារ - Krusar Reng Mam
https://strongfamily.mosvy.gov.kh/wp-content/uploads/2020/06/IMG_8638-a.jpg

យើងសង្រ្គោះជីវិតកុមារ

ស៊ា សុឃន់ - 4 years
វេលាម៉ោង២រសៀល​ មានសកម្មភាពកំពុងតែមម៉ាញឹកយ៉ាងខ្លាំ។ ស្រ្តី និងកុមារជាច្រើនកំពុងអង្គុយនៅតាមកៅអីជាជួរ​រងចាំដល់វេនរបស់ខ្លួន ដើម្បីចូលជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ​​ ឬពិនិត្យសុខភាព។
Scroll down to read more

ម្នាក់ឯងយើងអាចធ្វើបានតិចតួច ​បើយើងរួមគ្នាយើងសង្រ្គោះជីវិតកុមារបានយ៉ាងច្រើន

លោកវេជ្ជ.ជុំ ចាន់ វិសុត្ថារិន្ទ នាយករង និងជាប្រធានផ្នែកសម្ភព​​​ និងកុមារនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
@យូនីសេហ្វកម្ពុជា/២០១៩/ស៊ា​​ សុឃន់

នៅឯមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ថ្ងៃទី១២ ខែកក្តដា ឆ្នាំ ​២០១៩ វេលាម៉ោង២រសៀល​ មានសកម្មភាពកំពុងតែមម៉ាញឹកយ៉ាងខ្លាំ។ ស្រ្តី និងកុមារជាច្រើនកំពុងអង្គុយនៅតាមកៅអីជាជួរ​រងចាំដល់វេនរបស់ខ្លួន ដើម្បីចូលជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ​​ ឬពិនិត្យសុខភាព។

វេជ្ជ.ជុំ​ ចាន់ វិសុត្ថារិន្ទ នាយរងមន្ទីរពេទ្យខេត្ត ​និងជាប្រធានផ្នែសម្ភព និងរោគស្រ្តី និងកុមារជាមួយនឹងវេជ្ជ.អឿ សុធារី អនុប្រធានផ្នែកសម្ភព និងរោគស្រ្តី និងកុមារ​កំពុងស្តាប់អតិថិជនរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។​

លោកវេជ្ជ.វិសុត្ថារិន្ទ បានមានប្រសាសន៍ថា៖ «ថ្ងៃនេះហាក់ដូចជាមានមនុស្សច្រើនណាស់ ជាពិសេសគឺពេលព្រឹក»។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្ត៖​​​​ «ជាធម្មតាមមានអតិថិជនច្រើនមកទីនេះទាំងស្រ្តី និងកុមារ ដែលមកពីគ្រប់ទិសទី រួមទាំងជនជាតិភាគតិចផងដែរ។»

កុមារមួយចំនួនដែលមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះនេះគឺជាជនរងគ្រោះដោយអំពើហិង្សា ភាគច្រើនគឺជាអំពើហិង្សាផ្លូវភេទ​ ឬរងការរំលោភបំពានផ្លូវភេទ។

មន្ទីរពេទ្យបង្អែកខេត្តក្រចេះគឺជាមន្ទីរមួយក្នុងចំណោមគ្រឹះស្ថានសុខាភិបាលចំនួន៦០នៅបណ្តាខេត្តនៃភូមិភាគឦសាននៃប្រទេស​(រតនគិរី និងក្រចេះ) ដែលអនុវត្តការប្រើប្រាស់សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទ។ សៀវភៅនេះបង្កើតឡើងដោយក្រសួងសុខាភិបាល ដោយមានការគាំទ្របច្ចេកទេស និងថវិកាពីអង្គការយូនីសេហ្វកាលពីឆ្នាំ២០១៧។ សៀវភៅនេះបានផ្តល់ការណែនាំ និងគាំទ្រដោយបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលដែលធ្វើការនៅតាមគ្រឹះស្ថានសុខភាពក្នុងការជួយសង្គ្រោះកុមារដែលមានបទពិសោធន៍ទទួលរងនូវអំពើហិង្សា​។ សៀវភៅនេះបានលើទឹកចិត្ត ដោយគាំទ្រឲ្យមានក្របខ័ណ្ឌការងារសម្រាប់ឆ្លើយតបនឹងតម្រូវការរបស់កុមារ ដែលរងគ្រោះដោយសារអំពើហិង្សា ផ្លូវកាយ និងផ្លូវចិត្ត​​ ក៏ដូចជាទទួលរងនូវអំពើហិង្សាផ្សេងៗ ដោយផ្តល់នូវការណែនាំក្នុងព្យាបាលវេជ្ជសាស្រ្ត ថែទាំលើផ្នែកចិត្តសាស្រ្ត​ ព្រមទាំបញ្ចូនទៅរកទៅរកសេវាសង្គម និងផ្លូវច្បាប់ផ្សេងៗ។

នៅមន្ទីរបង្អែកខេត្តក្រចេះមានបុគ្គលិកសុខភិបាលចំនួន៤នាក់ទទួលបានការបណ្តុះបណ្តាលអំពីការប្រើប្រាស់សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទនេះ ដែលក្នុងនោះមានវេជ្ជ.វិសុត្ថារិន្ទ និងវេជ្ជ.សុធារីផងដែរ។

កុមារត្រូវបានសាច់ញាតិក្រុមគ្រួសារ​ បុគ្គលិកសង្គមពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បុគ្គលិកសហគមន៍របស់អង្គការ ឬ​ មន្រ្តីប៉ូលីសនាំមកមន្ទីរពេទ្យនេះ។

Dr.Oeu Sotheary
លោកស្រីវេជ្ជ.អឿ សុធារី អនុប្រធានផ្នែកសម្ភព និងកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
 @យូនីសេហ្វកម្ពុជា/២០១៩/ស៊ា សុឃន់

វេជ្ជ.សុធារីពន្យល់ថា៖ «ចាប់តាំងពីទទួលបានវគ្គបណ្តុះបណ្តាលរួចមក យើងតែងតែព្យាយាមអនុវត្តឲ្យអស់លទ្ធភាពក្នុងជួយកុមារ។ ជាដំបូងយើងត្រូវធ្វើយ៉ាងណាដើម្បីធានាថាកុមារមានសុវត្ថិភាព យើងពិនិត្យផលប៉ះពាលផ្លូវចិត្ត​ ផ្លូវកាយ រួចហើយទើបផ្តល់ការថែទាំភ្លាមៗ និងសម្រាប់រយៈពេលវែង ក៏ដូចជាគាំទ្រកុមាររងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេផងដែរ»។​

វេជ្ជបណ្ឌិតទាំងពីររូបមានអារម្មណ៍ថា ពួកគាត់ទទួលបាននូវជំនាញល្អប្រសើរក្នុងការកំណត់ និងពិនិត្យវិនិច្ឆ័យកុមារដែលរងនូវការរំលោភបំពានផ្លូវភេទ។​ វេជ្ជ.សុធារីពន្យល់ប្រាប់ថា៖ ​«ខ្ញុំបានរៀនសូត្រយ៉ាងច្រើនពីវគ្គបណ្តុះបណ្តានេះ ជាធម្មតាវាមានការលំបាកខ្លាំងណាស់ក្នុងការឲ្យកុមារដែលធ្លាប់ទទួលរងការរំលោភបំពានផ្លូវភេទនិយាយចេញ វាច្រើនតែចំណាយពេលវេលាដ៏ច្រើនយ៉ាងយកចិត្តទុកដាក់​ និងត្រូវស៊ូទ្រាំអតធ្មត់យ៉ាងខ្លាំង។​​ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនោះរួចមកខ្ញុំបានរៀននូវបច្ចេកទេសក្នុងការជួយបង្កើតទំនាក់ទំនងជាមួយកុមារដោយគ្រាន់តែប្រើប្រាស់នូវជំហានដ៏សាមញ្ញៗ ដោយសួរជាសំណួរសមស្របទៅតាមអាយុកាលរបស់កុមារ។ ធ្វើដូច្នេះយើងអាចឲ្យកុមារជឿទុកចិត្ត ទើបកុមារយល់ព្រមឲ្យយើងធ្វើការពិនិត្យ»។

វេជ្ជ.វិសុត្ថារិន្ទ និងវេជ្ជ.សុធារី ទទួលបានវគ្គបណ្តុះបណ្តាលឲ្យក្លាយជាគ្រូបង្គោលប្រចាំខេត្តក្រចេះផងដែរ ដើម្បីជួយបណ្តុះបណ្តាលអំពីការប្រើប្រាស់សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទ​នេះ ទៅដល់បុគ្គលិកសុខភាភិបាលផ្សេងទៀតនៅតាមស្រុកសុខាភិបាលប្រតិបត្តិ និងនៅតាមមណ្ឌលសុខភាពនានា។

កិច្ចសហប្រតិបត្តិការណ៍ពីវិស័យផ្សេងៗគឺជាគន្លឹះជោគជ័យនៃការអនុវត្តប្រើប្រាស់សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទនេះ។ នៅឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃដែលមានគោលបំណងចំនួនពីរ៖ ធ្វើឲ្យមានចលនាចូលរួមពីមន្រ្តីរដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលនៅតាមស្រុក​គ្រប់កម្រិតនៅក្នុងខេត្ត បង្កើនការយល់ដឹងអំពីវិស័យសុខភិបាលក្នុងឆ្លើយតបនឹងអំពើហិង្សាលើកុមារ។​ សិក្ខាកាមប្រមាណជាង៧៥នាក់បានចូលរួម ដែលរួមមានមន្រ្តីសុខភិបាលមកពីបណ្តាមន្ទីរពេទ្យបង្អែក មណ្ឌលសុខាភិបាល មន្រ្តីរដ្ឋាភិបាល បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនានា ដែលធ្វើការក្នុងវិស័យកិច្ចការសង្គម យ៉ែនឌ័រ យុត្តិធម៌ និងអប់រំ។​

វេជ្ជ.សុធារីបញ្ជាក់ប្រាប់ថា៖ «យើងបានផ្តល់នូវការគាំទ្រសមរម្យទៅដល់ជនរងគ្រោះចាប់តាំងពីយើងបានអនុវត្តប្រើប្រាស់សៀវភៅស្តីពីការថែទំាសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទនេះ។​ យើងបានជួយកុមារលើពីការព្យាបាលដោយវិជ្ជសាស្រ្តទៅទៀត។ យើងដឹងពីកន្លែងដែលយើងត្រូវបញ្ជូនកកុមារទៅទទួលការគាំទ្រផ្នែកផ្លូវចិត្ត ក៏ដូចជាសេវា​ឯកទេសផ្សេងៗទៀតផងដែរ»។

លោក តូ​​ ដុង អនុប្រធានការរិយាល័យសុខមាលភាពកុមារ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ​ ក៏បានចូលរួមវគ្គសិក្ខាសាសាកាលពីឆ្នាំ២០១៨នោះផងដែរ។​

លោក ដុង​ បានឲ្យដឹងថា៖ «ខ្ញុំចិត្តរំភើបយ៉ាងខ្លាំងពេលចូលរួមវគ្គសិក្ខាសាលានោះ។ ខ្ញុំបានយល់ដឹងថា អំពើហិង្សាលើកុមារគឺជាបញ្ហាដ៏ធ្ងន់ធ្ងរនៅកម្ពុជា។ អំពើហិង្សាមិនត្រឹមតែរំលោភបំពានសិទ្ធជាមូលដ្ឋាន ប៉ុន្តែវាបង្ករជាបញ្ហាសុខភាពសាធារណៈ។ អំពើហិង្សាធ្វើឲ្យជីវិតកុមាររងគ្រោះទាំងសុខភាពផ្លូវកាយ​​ និងផ្លូវចិត្ត ដែលជាការខាតបង់យ៉ាងធ្ងន់ដល់សង្គមយើង។»

ចាប់តាំងពីបានចូលរួមវគ្គសិក្ខាសាលានោះរួចមមក លោក ដុង​ ក្លាយជាសកម្មជនក្នុងការទប់ស្កាតអំពើហិង្សាលើកុមារ។ គាត់បានធ្វើការជាមួយអាជ្ញាធរដែនដី​ និងបុគ្គលអង្គការមិនមែនរដ្ឋាភិបាលនានាក្នុងការកិច្ចការពារកុមារ។ គាត់តែងតែចែករំលែកនូវអ្វីដែលគាត់បានរៀនពីវគ្គសិក្ខាសាលានោះជាមួយមិត្តភិក្តិរបស់គាត់។

លោក តូ ដុង អនុប្រធានការិយាល័យសុខមាលភាពកុមារ​ នៃមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ
@យូនីសហេ្វកម្ពុចា/២០១៩/ស៊ា សុឃន់

សហការីរបស់លោក ដុង​ ម្នាក់ឈ្មោះ អ្នកនាង ដួង ដាណែត ជាមន្រ្តីការរិយាល័យសុខមាលភាពសង្គមនៃមន្ទីសង្គមកិច្ច អតីយុទ្ធជន និងយុវជននីតិសម្បទាខេត្តក្រចេះផងដែរ​ គឺជាអ្នកធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីសុខាភិបាលដែលថែទាំគាំពារកុមារ។  មន្ទីរពេទ្យបង្អែកខេត្តក្រចេះគឺស្ថិតនៅក្នុងចំណោម​​គ្រឹះស្ថាន ដែលអ្នកនាងដួង ដាណែត ឧស្សាហ៍បញ្ចូនកុមារដែលទទួលរងបទពិសោធន៍រងអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទ ទៅទទួលសេវាថែទាំយ៉ាងជិតដិត។ អ្នកនាងយល់ឃើញថា មន្រ្តីសុខាភិបាលនៅមន្ទីរពេទ្យនេះ ពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ ពួកគេបានត្រៀមខ្លួនផ្តល់ការថែទាំសុខភាពឆ្លើយតបនឹងតម្រូវការខាងរាងកាយ និងផ្លូវចិត្តរបស់កុមារ និងធានាសុវត្ថិភាពរបស់កុមារ។

ដាណែត និយាយថា៖ « ខ្ញុំយល់ថា ការសហការជាមួយបុគ្គលិសុខាភិបាលពិតជាជួយឲ្យមានភាពងាយស្រួលខ្លាំងណាស់។ ពួកគាត់រស់រាយរាក់ទាក់ ស្វាគមន៍ពួកយើងគ្រប់ពេល។ នៅពេលណាដែលខ្ញុំនាំអតិថិជនរបស់ខ្ញុំ (កុមារដែជនរងគ្រោះ) មន្រ្តីសុខភាភិបាលបានប្រាស្រ័យទាក់ទងយ៉ាងយកចិត្តទុកដាក់ តាមរបៀបមួយ ដែលកុមារមានអារម្មណ៍ថាមានសុវត្ថិភាព និងចូលចិត្ត»។

ដាណែត និយាយថា៖ «ការសហការគ្នាពីដៃគូទាំងអស់ពិតជាសំខាន់ណាស់នៅពេលយើងឆ្លើយតបទៅនឹងកុមាររងគ្រោះដោយសារអំពើហិង្សា ឬការរំលោភបំពានផ្លូវភេទ។ យើងម្នាក់ឯងអាចធ្វើបានតិចតួចណាស់។ តែរួមជាមួយគ្នា យើងអាចធ្វើបានច្រើន​ ដើម្បីជួយសង្គ្រោះកុមារបន្ថែមទៀត»។

Ms. Doung Daneth

ចាប់តាំងពីឆ្នាំ ២០១៨ បុគ្គលិកសុខាភិបាលសរុបចំនួន ១៣៧ នាក់មកពីមណ្ឌលសុខភាពចំនួន ៦០ ទទទួលបានការបណ្តុះបណ្តាលអំពីការឆ្លើយតបផ្នែកសុខាភិបាលចំពោះអំពើហិង្សាលើកុមារ​ សមិទ្ធផលដ៏ធំនេះ អាចកើតមានឡើងដោយសារពីការបរិច្ចាគដ៏សប្បុរសធម៌ពីរដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលជប៉ុន។ យ៉ាងហោចណាស់ក៏មានកុមារចំនួន ៤៧ នាក់ ដែលភាគច្រើនមកពីក្រុមជនជាតិភាគតិច បានទទួលអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។ ក្រសួងសុខាភិបាលនឹងបន្តធ្វើបទអន្តរាគមន៍នូវកម្មវិធីសំខាន់នេះ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួនដល់មណ្ឌលសុខភាពសរុបចំនួន ៣០០ នៅក្នុងខេត្តចំនួន ១៥ ដែលជាជំហានសំខាន់ក្នុងការធានាឱ្យមានការការពារកុមារកម្ពុជានៅទូទាំងប្រទេស។

 

 

 

 

 

 

 

 

Battambang
Siem Reap
Preah Sihanouk
Kandal
Phnom Penh