ជួបស្រីដា - Krusar Reng Mam
https://strongfamily.mosvy.gov.kh/wp-content/uploads/2020/11/photo_2020-07-03_17-54-18-b.jpg

ជួបស្រីដា

ដោយលោក ស៊ា សុឃន់ និងលោកស្រី ចាន់ កញ្ញា - 3 years
ស្រីដា អាយុ១៦ ជាកូនស្រីច្បងនៃគ្រួសារជនជាតិគ្រឹង ដែលមានបងប្អូន៤នាក់ ។ ស្រីដារៀនថ្នាក់ទី៧ នៅសាលាអនុវិទ្យាល័យអូរជុំ។ ថ្វីត្បិតតែសាលារៀនបានបិទទ្វារអស់ពេលពីរបីខែហើយក្តី តែនាងនៅបន្តការសិក្សារបស់នាងតាមរយៈកម្មវិធីការសិក្សាពីចម្ងាយ និងតាមអនឡាញ។ ស្រីដារៀនពូកែមុខវិជ្ជារអក្សរសាស្រ្តខ្មែរ ហើយនាងជាសិស្សពូកែម្នាក់ប្រចាំសាលាផងដែរ។
Scroll down to read more

“ខ្ញុំចង់ធ្វើដូចមិត្តភ័ក្រ្តរបស់ខ្ញុំ ដើម្បីជួយមិត្តភ័ក្រ្តជនជាតិដើមភាគតិច”

គឿន ស្រីដា អាយុ១៦ឆ្នាំ ©UNICEF Cambodia/2020/ស៊ា សុឃន់

ខេត្តរតនគិរី ប្រទេសកម្ពុជា ២៥​ ខែមិថុនា ២០២០  – វេលាម៉ោង៨ និង៣០ព្រឹក ព្រះអាទិត្យរះចែងចាំងរស្មីលើផ្ទៃមេឃ និងដុំពពកប្រៀបហាក់ដូចជាស្បៃដ៏ស្រស់ត្រកាលគ្រប់ដណ្តប់ពីលើភូមិរំយោល ដែលជាភូមិជនជាតិដើមភាគតិច ស្ថិតនៅក្នុងឃុំអូរជុំ ស្រុកអូរជុំ ដែលមានសភាពស្ងប់ស្ងាត់។ មនុស្សចាស់ភាគច្រើនបានចាកចេញទៅធ្វើការអស់ហើយ នៅសល់តែកុមារ ដែលប្រមូលផ្តុំគ្នាជាក្រុមតូចៗ ដើម្បីសិក្សាពីចម្ងាយរបស់ពួកគេ នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។

ស្រីដា អាយុ១៦ ជាកូនស្រីច្បងនៃគ្រួសារជនជាតិគ្រឹង ដែលមានបងប្អូន៤នាក់ ។ ម្តាយរបស់នាង និងឪពុក របស់នាងគឺជាកម្មករជៀរជ័រកៅស៊ូ។ ស្រីដារៀនថ្នាក់ទី៧ នៅសាលាអនុវិទ្យាល័យអូរជុំ។ ថ្វីត្បិតតែសាលារៀនបានបិទទ្វារអស់ពេលពីរបីខែហើយក្តី តែនាងនៅបន្តការសិក្សារបស់នាងតាមរយៈកម្មវិធីការសិក្សាពីចម្ងាយ និងតាមអនឡាញ។ ស្រីដារៀនពូកែមុខវិជ្ជារអក្សរសាស្រ្តខ្មែរ ហើយនាងជាសិស្សពូកែម្នាក់ប្រចាំសាលាផងដែរ។

ប្រពៃណីជនជាតិដើមភាគតិច  រៀបការកូននៅវ័យក្មេង ក្មេងស្រីដែលអាយុលើសពី១៨ឆ្នាំហើយ តែមិនទាន់រៀបការ ត្រូវបានចាត់ទុកថាស្ត្រីចាស់ ឬ “ក្រមុំចាស់”។ ប៉ុន្តែស្រីដាសុបិនចង់ក្លាយជាគ្រូបង្រៀនម្នាក់នៅពេលអនាគត។ នាងនិយាយថា៖ “ខ្ញុំចង់ក្លាយជាគ្រូបង្រៀនដ៏ល្អម្នាក់ ហើយខ្ញុំនឹងជួយក្មេងៗជនជាតិដើមភាគតិច ជាពិសេសសហគមន៍ជនជាតិគ្រឹង”។

ស្រីដា កាន់ទូរស័ព្ទរបស់នាង បង្ហាញអំពីវីដេអូអប់រំខ្លី ដែលផ្លាស់ប្តូរជីវិតរបស់នាង ©UNICEF Cambodia/2020/ស៊ា សុឃន់

ស្រីដាបានរំលឹកឡើងវិញ នៅពេលដែលនាងបានរកឃើញនូវចំណង់ចំណូលចិត្ត និងរកឃើញមនុស្សគំរូរបស់នាង។ ថ្ងៃមួយពេលដែលនាងកំពុងរង់ចាំចូលហាត់កីឡាបាល់ទាត់ ស្រីដាបានបើកមើលហ្វ៊េសប៊ុក ហើយនាងបានប្រទះឃើញវីដេអូអប់រំខ្លីមួយ។ ពេលនាងបើកមើលវីដេអូនោះ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ដោយសាអ្នកសម្តែងនៅក្នុងឈុតខ្លីនោះគឺជាមិត្តរួមថ្នាក់របស់នាងម្នាក់។​ នៅក្នុងវីដេអូនោះគឺអប់រំអំពីហិង្សានៅក្នុងគ្រួសារដែលរៀបការវ័យក្មេង។ ស្រីដាចាប់អារម្មណ៍ និងកោតសរសើរមិត្តភ័ក្រ្តគាត់យ៉ាខ្លាំង។ គាត់និយាយថា៖ “ខ្ញុំចង់ធ្វើដូចមិត្តភ័ក្រ្តរបស់ខ្ញុំ ដើម្បីជួយមិត្តភ័ក្រ្តជនជាតិដើមភាគតិច”។

មិត្តរបស់នាងគឺជាសមាជិកម្នាក់នៅក្នុងក្រុមតំណាងវ័យជំទង់ និងយុវជន(AYRG) នៅខេត្តរតនគិរី ដែលបង្កើតឡើង ដោយអង្គការសង្រ្គោះជនងាយរងគ្រោះកម្ពុជា (SVC)  ក្រោមការឧបត្ថម្ភគាំទ្រពីយូនីសេហ្វ ប្រចាំនៅកម្ពុជា។ អង្គការ SVC ​បានផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងផ្តល់វគ្គបណ្តុះបណ្តាលដល់សមាជិកក្រុមតំណាងវ័យជំទង់ និងយុវជន​ ក្នុងគោលបំណងពង្រឹងសម្ថភាពមនុស្សវ័យជំទង និងយុវជននៅក្នុងសហគមន៍ និងឱ្យពួកគេចូលរួមធ្វើសកម្មភាពដើម្បីបង្ការកុំឱ្យមានអាពាហ៍ពិពាហ៍វ័យកុមារ។ ឈុតវីដេអូខ្លីចំនួន៥ និងផ្ទាំងរូបភាពចំនួន២ស្តីពីការបង្ការកុំឱ្យមានអាពាហ៍ពិពាហ៍កុមារ ដែលផលិតឡើងដោយក្រុមតំណាងវ័យ ជំទង់ និងយុវជន ហើយផ្សព្វផ្សាយនៅតាមសហគមន៍ និងនៅតាមបណ្តាញអនឡាញ។​

ស្រីដាបានចូលរួមនៅក្នុងសកម្មភាពនៅតាមសហគមន៍ដែលបានរៀបចំដោយគណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ​ សង្កាត់ ដោយគាំទ្រពីអង្គការ SVC និងយូនីសេហ្វ ប្រចាំនៅកម្ពុជា។ នាងបានចូលរួមជជែកពិភាក្សាជាមួយស្រ្តីនៅក្នុងសហគមន៍ និងនាងបានស្តាប់នូវបព្ហាលំបាកផ្សេងៗរបស់ពួកគេ។ នាងបានដឹងថាពួកគេជួបប្រទះនូវបញ្ហាសុខភាពជាច្រើន ដែលជាវិបាកដែលកើតឡើងដោយសារតែការរៀបការវ័យក្មេង។​

ស្រីដាក៏បានឃើញផងដែរគំរូឧទាហរណ៍មិត្តរបស់នាងម្នាក់ផងដែរ។ មិត្តម្នាក់នោះបានចែករំលែកបទពិសោធន៍ដែលក្លាយជាភរិយាវ័យក្មេងឱ្យនាងដឹង។ ស្រីដានិយាយថា៖ “មិត្តភ័ក្រ្តខ្ញុំមា្នក់ បានឈប់រៀន ហើយភ្ជាប់ពាក្យរៀបការវ័យក្មេងតាំងពីអាយុ១៤ឆ្នាំ។ ឥឡូវនេះ គាត់ជួបរឿងរ៉ាវជាច្រើន​ ដូចជា រងហិង្សានៅក្នុងគ្រួសារ​ និងសុខភាពផ្ទាល់គាត់ផងដែរ។”

ស្រីដា និងប្អូនៗរបស់គាត់កំពុងអានសៀវភៅ និងរៀនដោយខ្លួនឯងនៅក្រោមផ្ទះរបស់នាង ©UNICEF Cambodia/2020/ស៊ា សុឃន់

ឪពុកបង្កើតរបស់ស្រីដាបានស្លាប់ដោយសារគ្រោះថ្នាក់ចាចរាចរណ៍។ ការបាត់បង់ឪពុករបស់នាង បានធ្វើឱ្យជីវិតរបស់នាង និងក្រុមគ្រួសារនាងជួបនូវការលំបាកដ៏ខ្លាំង។ ក្រោយមកទៀតបានរៀបការជាមួយបុរសម្នាក់ទៀត។​

ពេលស្រីដាអាយុ១៥ឆ្នាំ ម្តាយនាង លោកស្រី កាញ៉យ នួន និងអ៊ុំស្រីប្រុសរបស់នាងបានសុំឱ្យនាងឈប់រៀន ដើម្បីរៀបការ​ជាមួយនឹងបងប្រុសជីដូនមួយរបស់នាង ដែលមានអាយុច្រើនជាងនាងត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែស្រីដាបានបដិសេធ ហើយការផ្គូផ្គងនេះត្រូវបានអាក់ខានទៅវិញ រីឯទំនាក់ទំនងរវាងអ៊ំស្រីនាង និងម្តាយនាងចាប់ផ្តើមបែកបាក់គ្នា។​

ម្តាយស្រីដា​តែងតែចង់ឱ្យនាងរៀបការនៅអាយុវ័យក្មេង ពេលណាមានប្រុសៗចូលស្តីដណ្តឹងនាង។ ប៉ុន្តែស្រីដាចេះតែប្រកែកជារៀងរហូតមក។ ស្រីដាបានយកលេសថា នាងនៅក្មេងណាស់ ហើយនៅចង់បន្តការសិក្សាសិន។ ស្រីដាបានប្រើវិធីសាស្រ្តផ្សេងៗជាច្រើនដើម្បីពន្យល់ម្តាយនាង។ នាងបានប្រើនូវមេរៀន និងជំនាញដែលនាងបានរៀនពីមិត្តភ័ក្រ្តរបស់នាង និងរៀនពីឈុតវីដេអូខ្លី  ដើម្បីពន្យល់ម្តាយរបស់នាងអំពីផលប៉ះពាល់នៃការរៀបការវ័យក្មេង។​

រីឯគណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ​ និងស្ត្រីៗចាស់ទុំនៅក្នុងភូមិក៏បានជួយស្រីដា ក្នុងការពន្យល់ទៅម្តាយនាងផងដែរ អំពីផលប្រយោជន៍នៃការសិក្សារបស់កុមារី ដែលជាហេតុធ្វើ លោកស្រី កាញ៉យ នួន ចាប់ផ្តើមផ្លាស់ប្តូរចិត្តគំនិតរបស់គាត់បន្តិចៗម្តង ដោយឈប់បង្ខំកូនស្រីដារបស់គាត់ឱ្យរៀបការតទៅទៀត។

កាលដើមដំបូងវាហាក់ដូចជាលំបាក់សម្រាប់ម្តាយនាងក្នុងទទួលយកនូវរឿងនេះ ព្រោះថាទម្លាប់ប្រពៃណីយជនជាតិភាគតិចគ្រឿងតែងឱ្យកូនរៀបការវ័យក្មេង។ លោកស្រី កាញ៉យ នួន បានសារភាពទទួលស្គាល់ថាគាត់ពិតជាធ្លាប់បង្ខំបានបង្ខំកូនឱ្យរៀបការវ័យក្មេងមែន។ នួន បាននិយាយប្រាប់ថា៖ “ពេលនោះ ខ្ញុំឃើញកូនស្រីខ្ញុំកាន់តែធំឡើង ហើយនាងចេះតែចេញដើរលេងជាមួយមិត្តភ័ក្រ្តខាងក្រៅ ធ្វើឱ្យខ្ញុំគិតថា វាមិនមែនជារឿងល្អទេសម្រាប់កូនស្រី។ អីចឹងហើយ ខ្ញុំចង់ឱ្យនាងឆាប់រៀបការប្តីឱ្យបានឆាប់ចឹងទៅ”។

បន្ទាប់ពីម្តាយ និងកូនបានយល់ចិត្តគ្នាហើយនោះ ទំនាក់ទំនងរសប់ពួករបស់ពួកគេបានល្អប្រសើរជាងមុន។ លោកស្រីកាញ៉យ​ នួ​ន ដឹងថាកូនស្រីរបស់គាត់ចង់ធ្វើជាគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត ហើយគាត់ក៏បានយល់ផងដែរថា​ការអប់រំពិតជាមានសារសំខាន់ បន្ទាប់ពីគាត់បានចូលរួមការប្រជុំនៅក្នុងភូមិ​ ដែលគាត់បានរៀនសូត្រអំពីការរៀបការវ័យក្មេងដែលរៀបចំដោយគណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ​ និងប្រធានភូមិ។ ឥឡូវនេះលោកស្រីមិនត្រឹមតែ អនុញ្ញាតិឱ្យកូនបន្តការសិក្សានោះទេ គាត់ថែមទាំងជួយគាំទ្រគ្រប់យ៉ាងដល់កូនស្រីរបស់គាត់ ដើម្បីនាងសម្រេចក្តីសុបិន្តរបស់ខ្លួនទៀតផង។​

លោក ញិន វីរិយៈ មន្រ្តីមូលដ្ឋាន អង្គការ អង្គការសង្រ្គោះជនងាយរងគ្រោះកម្ពុជា ©UNICEF Cambodia/2020/ស៊ា សុឃន់

អាជ្ញាធរមូលដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងកាត់បន្ថយអាត្រារៀបការកុមារីអាយុក្រោមអាយុ១៥ឆ្នាំ។ លោកស្រី ខាញ់ សូវី មេឃុំអូរជុំ បានពន្យល់ប្រាប់ពីសារសំខាន់នៃការផ្សព្វផ្សាយ។

លោកស្រីបានមានប្រសាសន៍ថា៖ “យើងផ្សព្វផ្សាយទៅដល់ប្រជាជននៅក្នុងឃុំ ដើម្បីឱ្យយល់ដឹងគ្រោះថ្នាក់នៃការរៀបការកុមារ រួមទាំងការបំបែកកុមារចេញពីគ្រួសារ ការបញ្ឈប់កុមារពីការសិក្សា ជាហេតុធ្វើឱ្យកុមារបាត់បង់ទំនាក់ទំនងជាមួយមិត្តភ័ក្រ្ត និងមិនអាចចូលរួមធ្វើសកម្មភាពផ្សេងៗនៅក្នុងសហគមន៍ជាដើម ”។

លោកស្រី ហេង វិណាង គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ​ (រូបខាងឆ្វេង) លោកស្រី ខាញ់ សូវី មេឃុំ អូរជុំ (រូបកណ្តាល) លោកស្រី ចាន់ កញ្ញា អង្គការយូនីសេហ្វ​ (រូបខាងស្តាំ) ©UNICEF Cambodia/2020/ស៊ា សុឃន់

ផែនការសកម្មភាពបង្កាទប់ស្កាត់អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់នៅក្នុងខេត្តរតគិរីបានទទួលការឯកភាពយល់ព្រមពីលោកអភិបាលខេត្តក្នុងឆ្នាំ២០១៨។ ដោយមានការគាំទ្រសប្បុរសធម៌ពីអង្គការយូនីសេហ្វអូស្រ្តាលី  ទើបអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា អាចគាំទ្រគណៈកម្មការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តរតនគិរី ក្រសួងកិច្ចការនារី និងបណ្តាអង្គការដៃគូ ដើម្បីបង្កើត និងអនុវត្តផែនការសកម្មភាព។

មនុស្សប្រមាណ ៣៤.៤៥១ នាក់ (ស្ត្រី ២០.៦៧៨ នាក់) ទទួលបានការណ្តុះបណ្តាលបង្កើនការយល់ដឹងស្តីពីការការពារអាពាហ៍ពិពាហ៍របស់កុមារ។

 

 

 

 

 

Battambang
Siem Reap
Preah Sihanouk
Kandal
Phnom Penh