រាជធានីភ្នំពេញ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០– នៅថ្ងៃនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានប្រកាសបើកយុទ្ធនាការ “គ្រួសាររឹងមាំ” ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញ ពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា ជាយុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិលើកជាលើកដំបូង។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលរៀបចំឡើងដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងមានការ ចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូ ដែលមានគោលដៅរួមគ្នាក្នុងការលុបបំបាត់ អំពើហិង្សាលើកុមារ។ យុទ្ធនាការនេះជាការបោះជំហានទៅមុខដ៏វិជ្ជមានមួយផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បី បញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។ យុទ្ធនាការ គ្រួសាររឹងមាំ មានគោលបំណងដោះស្រាយនូវបញ្ហាសង្គម និងវប្បធម៌ ដែលធ្វើឱ្យមានអំពើហិង្សា លើកុមារនិងធ្វើឱ្យមានជំនឿថា មណ្ឌលថែទាំជាទីកន្លែងដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ។ អំពើហិង្សាគឺជាកង្វល់ដ៏ធំមួយ ដែលមានកុមារជាងពាក់កណ្តាលនៅក្នុងប្រទេស ធ្លាប់ទទួលរងអំពើហិង្សាយ៉ាងហោចណាស់...
សហការរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យូនីសេហ្វ និងអង្គការសុខភាពភិភពលោក PHNOM PENH, Cambodia, 30 October 2018: Delegates from 21 countries in Asia and the Pacific are convening...
រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩៖ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកទី២៦នៃប្រទេសជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងជាប្រទេសឈានមុខនៅក្នុងតំបន់ ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបញ្ចប់អំពើហិង្សាគ្រប់រូបភាពលើកុមារ។ ថ្ងៃនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ (GPEVAC) បញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ និងបានប្រកាសជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកប្រទេសនៃភាពដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។