ចិញ្ចឹមកូនបែបវិជ្ជមាន - គ្រួសាររឹងមាំ
https://strongfamily.mosvy.gov.kh/wp-content/uploads/2020/12/Pos1_IMG_0125.jpg

ចិញ្ចឹមកូនបែបវិជ្ជមាន

លោក ស៊ា សុឃន់ - ៣ ឆ្នាំ
ពីមុនខ្ញុំធ្លាប់គំរាម ឬ វ៉ៃកូនៗ ដោយសារតែពួកគេជជែសរឹងរូសពេក។ ខ្ញុំមិនដឹងថា ត្រូវធ្វើម៉េចនោះទេ ក្រៅតែពីតែវ៉ៃ ឬ ស្រែកគំហកដាក់កូនប៉ុណ្ណោះ។
រំកិលចុះក្រោមដើម្បីអានបន្ថែម

វគ្គស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន ពិតជាធ្វើឱ្យសហគមន៍ខ្មែរ​ អ៊ីស្លាមខាងជើងក្រុងភ្នំពេញ ប្រែប្រួល

មុំ សំអាត (រូបខាងឆ្វេង) ម៉ារី (រូបកណ្តាល) និងសាឡេស៍ សាឡាស៍ (រូបខាងស្តាំ)
©UNICEF Cambodia/2020/ដោយ ស៊ា សុឃន់

ច្រាំងចំរេះ ស្ថិតនៅក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខែមករា ឆ្នាំ២០២០–ក្នុងសំលៀកបំពាក់ប្រពៃណីស្រី្តជនជាតិខ្មែរអ៊ីស្លាមមួយក្រុមតូច ខ្លះអង្គុយលើកៅអី និងខ្លះអង្គុយលើជណ្តើរនៅមុខផ្ទះ ជជែកគ្នាលែងពីនេះពីនោះយ៉ាងសប្បាយរីករាយ។ ពួកគេកំពុងតែចែករំលែករឿងរ៉ាវ និងជួយគ្នាដោះស្រាយបញ្ហា ដែលពួកគេជួបប្រទះជារៀងរាល់ថ្ងៃ ក្នុងនាមជាឪពុកម្តាយ។ អ្នកខ្លះនិយាយអំពីរបៀបថែទាំកូនៗ រីឯអ្នកខ្លះទៀតនិយាយពីគន្លឹះសម្រាប់ដោះស្រាយឥរិយាបថរបស់កូន។ ការជជែកសន្ទនាគ្នាបែបនេះ បានកើតឡើង ស្ទើរតែក្លាយទៅជាទម្លាប់ទៅហើយ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩ ពោលតាំងពីពួកគាត់បានចូលរួមវគ្គបណ្តាលស្តីពីការចិញ្ចឹមកូនបែបវិជ្ជាមានរួចមក។


មុំ សំអាត បង្ហាញពីខិតប័ណ្ណដែលស្តីពីការថែទាំកូនតូច ©UNICEF Cambodia/2020/ដោយ ស៊ា សុឃន់

ស្រ្តីមេផ្ទះមា្នក់ទៀត ឈ្មោះ មុំ សំអាត អាយុ៤៨ឆ្នាំ មានកូនពីរនាក់ផងដែរ។ សំអាតបាននិយាយថា ឪពុកម្តាយទាំងអស់ ចិញ្ចឹមកូន សុទ្ធតែចង់ឱ្យកូនធំឡើងក្លាយជាមនុស្សល្អ ប៉ុន្តែអ្វីដែលឪពុកម្តាយមិនបានដឹងនោះ គឺថា ទម្លាប់ចិញ្ចឹមប្រដៅកូន ដែលធ្វើឱ្យកូនភ័យខ្លាច មិនមែនជាវិធីប្រដៅកូនត្រឹមត្រូវទាល់តែសោះ។ សំអាតបានទើបតែបានរៀនពីវិធីប្រដៅកូនដោយប្រសិទ្ធភាព នៅពេលគាត់បានចូលរៀនវគ្គស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន នៅឯសាលាខណ្ឌកាលពីកន្លះឆ្នាំមុននេះ។​

ស្ត្រីម្នាក់ទៀតឈ្មោះ ម៉ារី អាយុ ៤៥ ឆ្នាំបានពន្យល់ថា សហគមន៍ខ្មែរអ៊ីស្លាម បានចិញ្ចឹមកូនតាមទម្លាប់គ្រួសារ          នីមួយៗ។ ទម្លាប់ទាំងនោះ បានអនុវត្តតៗ ក្លាយទៅជាប្រពៃណីច្រើនជំនាន់។ កាលពីមុនចូលរៀនវគ្គស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន ម៉ារី គិតថាការចិញ្ចឹមកូនជារឿងដ៏សាមញ្ញ មិនចាំបាច់យកចិត្តទុកដាក់ច្រើននោះទេ ប៉ុន្តែឥឡូននេះគាត់យល់ថា ឪពុកម្តាយត្រូវការៀនសូត្រនូវជំនាញសំខាន់ៗជាច្រើន ដើម្បីចិញ្ចឹមកូនឱ្យល្អ។ ឪពុកម្តាយ និងអាណាព្យាបាលជាច្រើន នៅក្នុងសហគមន៍នេះ ឧស្សាហ៍ចំណាយពេលវេលាជួបជុំគ្នាញឹកញាប់នៅ      កណ្តាលភូមិនេះ ដែលពួកគេអាចជួយគាំទ្រគ្នាទៅវិញទៅមក​ ដើម្បីធ្វើឱ្យការចិញ្ចឹមបីបាច់កូនៗរបស់ពួកគេ ឱ្យកាន់តែល្អប្រសើរឡើង។​ តាំងពីឆ្នាំ២០១៧មក ក្រសួងកិច្ចការនារី ក្នុងគោលបំណងចង់កាត់បន្ថយអំពើហិង្សាលើកុមារ និងការបំបែកកុមារដោយមិនចាំបាច់ ធ្វើការផ្សព្វផ្សាយលើកម្ពស់ការយល់ដឹងក្នុងចំណោមឪពុកម្តាយ និងអាណាព្យាបាលនៅតាមសហគមន៍ តាមរយៈយុទ្ធសាស្រ្តចិញ្ចឹកមកូនតាមបែបវិជ្ជមាន។​ ក្រសួងកិច្ចការនារី បានបង្កើតកញ្ចប់ឧបករណ៍ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានដោយផ្តោតលើក្រុមកគោលដៅផ្សេងៗគ្នា។ កញ្ចប់ឧបករណ៍កម្រិត១ ផ្តល់ការគាំទ្រដល់ឪពុកម្តាយទាំងឡាយណា ដែលចាប់អារម្មណ៍ចង់ស្វែងយល់អំពីជំនាញនៃការចិញ្ចឹមកូនបែបវិជ្ជមាន។ រីឯកញ្ចប់ឧបករណ៍ក្រមិត២ មានមេរៀនជាច្រើន ដែលផ្តោតលើក្រុមឪពុកម្តាយ អាណាព្យាបាល ឬ អ្នកថែទាំកុមារមួយចំនួនតែប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៩ ក្រសួងកិច្ចការនារី បានជ្រើសរើសខណ្ឌឬស្សីកែវ ធ្វើជាតំបន់គោលដៅមួយទៀត នៅក្នុងទីក្រុងភ្នំពេញ ហើយបានអនុវត្តកម្មវិធីរបស់ការចិញ្ចឹមកូនបែបវិជ្ជមាន តាមរយៈមន្ទីរកិច្ចការរាជធានីភ្នំពេញ​ និងការិយាល័យកិច្ចការនារីខណ្ឌ។  ឪពុកម្តាយ អណាព្យាបាល និងអ្នកថែទាំកុមារជាច្រើន មកពីតាមបណ្តាសហគមន៍ និងខ្មែរអ៊ីស្លាម ដែលក្នុងនោះរួមមាន មុំ សំអាត សាឡេស៍ សាឡាស៍ និងម៉ារីផងដែរ បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលលើកញ្ចប់ឧបករណ៍កម្រិត១។ វគ្គនេះបានធ្វើឱ្យសហគមន៍ទាំងមូល មានការប្រែប្រួល។ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលជាផ្លូវការ ដែលរៀបចំនៅឯសាលាខណ្ឌឬស្សីកែវរួចមក ឪពុកម្តាយជាច្រើនតែងតែមកជួបជុំគ្នានៅចំកណ្តាលភូមិ ជជែកគ្នា ឆ្លុះបញ្ចាំង និងចែករំលែកនូវអ្វី ដែលពួកគេបានរៀន និងបានអនុវត្តជាក់ស្តែងជារៀងរាល់ថ្ងៃ។​


សាឡេស៍ សាឡាស៍ កំពុងអានសៀវភៅស្តីពីការអភិវឌ្ឍន៍កុមារតូច ©UNICEF Cambodia/2020/ដោយ ស៊ា សុឃន់

សាឡេស៍ សាឡាស៍ ​ចិញ្ចឹមកូនតាមរបៀបដែលគាត់បានឃើញតៗពីឪពុកម្តាយរបស់គាត់ជាយូរមកហើយ។ គាត់បាននិយាយថា “ពីមុនខ្ញុំធ្លាប់គំរាម ឬ វ៉ៃកូនៗ ដោយសារតែពួកគេជជែសរឹងរូសពេក” ។ គាត់បន្តទៀតថា៖ “ឧទាហរណ៍នៅពេលពួកគេមិនស្តាប់ខ្ញុំ ហើយលេងច្រើនពេក ឬទទូចសុំលុយបទិញនំ។ ខ្ញុំមិនដឹងថា ត្រូវធ្វើម៉េច ឬដោះស្រាយរបៀបណានោះទេ ក្រៅតែពីតែវ៉ៃ ឬ ស្រែកគំហកដាក់កូនប៉ុណ្ណោះ” ។ ពេលក្រោយមក សាឡេស៍ សាឡាស៍​ តែងឃើញអ្នកជិតខាងរបស់គាត់ជុំគ្នាជជែកពីរឿងចិញ្ចឹមកូនបែបវិជ្ជាមាន។ ថ្ងៃមួយគាត់បានចូលរួមជាមួយពួកគេ។ ពួកគេបានចែករំលែករឿងរ៉ាវល្អៗ ដែលកើតឡើងចំពោះកូនៗ បន្ទាប់ពីពួកគេបានអនុវត្តវិធីចិញ្ចឹមកូនបែបវិជ្ជាមានរួចមក។ សាឡេស៍ សាឡាស៍ បានសម្រេចចិត្តសាកល្បងធ្វើដូចអ្នកជិតខាងនោះ។ គាត់បានយកចិត្តទុកដាក់ចំពោះកូនដោយក្តីស្រឡាញ់។  សាឡេស៍ សាឡាស៍ និយាយថា៖ “ឥឡូវនេះពេលណាដែលកូនៗរបស់ខ្ញុំ សុំលេងវីដេអូហ្គេម ឬសុំប្រាក់ទិញនុំចំណីមិនល្អ។ ខ្ញុំស្តាប់កូនដោយយកចិត្តទុកដាក់ រងចាំដល់កូននិយាយចប់ រួចទើបខ្ញុំសួរកូន ប្រាប់កូននូវហេតុផល និងសុំឱ្យកូនធ្វើនូវអ្វីម្យ៉ាងជំនួសវិញ។ ជាញឹកញាប់​ ខ្ញុំ និងកូនតែងព្រមព្រៀងគ្នា ឬ មានដំណោះស្រាយល្អ”។ នៅទីបញ្ចប់ការខិតខំប្រឹងប្រែងរបស់សាឡេស៍ សាឡាស៍ទទួលលទ្ធផល ហើយរឿងល្អៗបានកើតឡើង។ គាត់បាននិយាយបប្រាប់បន្តទៀតថា៖ “កូនរបស់ខ្ញុំកាន់តែស្តាប់ខ្ញុំ និងធ្វើតាមខ្ញុំណែនាំ។ ឥឡូវនេះកូនមានអាក្បកិរិយាល្អជាងមុនពេលនៅផ្ទះ ហើយនៅសាលារៀនវិញ ក៏មានចំណាត់ថ្នាក់កាន់តែល្អប្រសើរឡើងដែរ”។ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ ក្រសួងកិច្ចការនារី បានបណ្តុះបណ្តាលឪពុកម្តាយចំនួន​៦.៩៥៨ នាក់ (ឪពុកចំនួន ២,៤៨៦ នាក់) លើកញ្ចប់ឧបករណ៍កម្រិត១ នៅចន្លោះចាប់ពីខែកញ្ញាឆ្នាំ ២០១៨ ដល់ខែធ្នូឆ្នាំ ២០១៩ ។ ​ឪពុកម្តាយសរុប ចំនួន១,០៧៣ នាក់ (មានឪពុកចំនួន ៣៣ នាក់) បានទទួលការបណ្តុះបណ្តាលកញ្ចប់ឧបករណ៏កម្រិត ២។ សម្ធិទ្ធិផលដ៏ធំអាចកើតមានបានដោយសាមានការចូលរួមវិភាគទានសប្បុរសធម៌ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ។​ ក្នុងឆ្នាំ២០១៩ ក្រសួងកិច្ចការនារី និងដៃគូមិនមែនរដ្ឋាភិបាល បានសិក្សាយវាយតម្លៃអំពីគំរូផ្សេងៗនៃការអនុវត្ត ដើម្បីពិនិត្យមើលឡើងវិញនូវប្រសិទ្ធិភាព ព្រមទាំងបានដាក់បញ្ចូលកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជាមាន ទៅក្នុងផែនការយុទ្ធសាស្រ្តយេនឌ័រនារីរតនៈ​(២០១៩-២០២៣) ។ ក្រសួងកិច្ចការនារី ពង្រីកការអនុវត្តកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជមានគ្រប់ក្រមិត ចាប់ពីឆ្នាំ២០២០នេះតទៅ។

 

 

 

ខេត្តបាត់ដំបង
ខេត្តសៀមរាប
ក្រុង ព្រះសីហនុ
ខេត្តកណ្ដាល
រាជធានីភ្នំពេញ