អំពើហិង្សាលើកុមារ - គ្រួសាររឹងមាំ

ការបង្កា និងឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារ

អំពើហិង្សាលើកុមារកើតមាន នៅគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក គ្រប់វប្បធម៌ វណ្ណៈ និងជាតិសាសន៍។

ប្រទេសកម្ពុជាមិនខុសពីប្រទេសទាំងអស់នោះដែរ នេះបើតាមការអង្កេតស្ដីពីអំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជា (CVACS) កាលពីឆ្នាំ ២០១៣ បានបង្ហាញថា ជាងពាក់កណ្ដាលនៃកុមារ ធ្លាប់ទទួលរងអំពើហិង្សាយ៉ាងហោចណាស់មួយទម្រង់មុនពេលពួកគេអាយុ១៨ឆ្នាំ។ អំពើហិង្សា រួមមាន ការទះកំផ្លៀង ច្រាន ក្ដិច ទាត់ធាក់ វាយនឹងរំពាត់ ឬវាយនឹងវត្ថុអ្វីម្យ៉ាង។ អ្នកប្រព្រឹត្តបានប្រើប្រាស់អាវុធ ឬគំរាមប្រើប្រាស់អាវុធ ហើយការរំលោភបំពាន មានទាំងការរំលោភបំពានផ្លូវកាយ និងផ្លូវភេទរហូតដល់ការរំលោភបំពានផ្លូវចិត្ត។

អំពើហិង្សាក្នុងវ័យកុមារភាព ប៉ះពាល់ដល់ការអភិវឌ្ឍ និងការលូតលាស់របស់កុមារយ៉ាងខ្លាំង និងជះឥទ្ធិពលជាអវិជ្ជមានរហូតដល់ពេញវ័យ និងប៉ះពាល់ពេញមួយជីវិតរបស់បុគ្គលនោះ។ គេបានដឹងថា បុគ្គលដែលធ្លាប់ជាជនរងគ្រោះនៃអំពើហិង្សាកាលពីវ័យកុមារ និងបុគ្គលដែលធ្លាប់បានឃើញអំពើហិង្សា ប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ច្រើនតែរៀនមិនបានខ្ពង់ខ្ពស់ និងលទ្ធភាពទទួលបានការងារក៏មានកម្រិត ហើយនៅពេលក្រោយមកក្នុងជីវិតរបស់ពួកគេ ពោលគឺពេលពួកគេធំឡើង ពួកគេតែងតែធ្វើតា្រប់ឡើងវិញ ប្រព្រឹត្តនូវអំពើហិង្សា និងបង្កគ្រោះថ្នាក់ផ្សេងៗ។

អំពើហិង្សាលើកុមារ ក៏មានផលវិបាកផ្នែកសេដ្ឋកិច្ចដ៏គួឲ្យកត់សម្គាល់ផងដែរ។ ការសិក្សាក្នុង​ឆ្នាំ​២០១៣ ដែលមានចំណងជើងថា “បន្ទុកសេដ្ឋកិច្ចនៃផលវិបាកផ្នែកសុខភាពបង្កឡើងដោយអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា” បានប៉ាន់ប្រមាណថា អំពើហិង្សាលើកុមារបង្កឱ្យប្រទេសខាតបង់ថវិកាចំនួន ១៦៨ លានដុល្លារអាមេរិក ស្មើនឹង ១,១ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) របស់ខ្លួន។

ចាប់តាំងពីការផ្សាយរបាយការណ៍ CVACS ក្នុងឆ្នាំ ២០១៣ រដ្ឋាភិបាលកម្ពុជា និង អង្គការមិនមែនរដ្ឋាភិបាល បានបង្កើនការគំនិតផ្ដួចផ្ដើម ដើម្បីការពារកុមារឱ្យកាន់តែល្អប្រសើរ។ ការកសាងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០១៧ – ២០២១) គឺជាការផ្ដួចផ្ដើមគំនិតមួយក្នុងចំណោមការផ្ដួចផ្ដើមគំនិតនានា។ របាយការណ៍ CVACS បានផ្ដល់ភស្តុតាងស្ដីអំពីអត្រាប្រេវ៉ាឡង់ និងទំហំនៃអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារជួបប្រទះក្នុងប្រទេសកម្ពុជា ហើយផែនការសកម្មភាពបានលើកឡើងអំពីសកម្មភាព ដែលត្រូវអនុវត្តដោយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។ ផែនការសកម្មភាពនេះ គ្របដណ្ដប់លើវិស័យសំខាន់ៗ នៃការអន្តរាគមន៍ក្នុងផ្នែកសុខាភិបាល សុខុមាលភាពសង្គម អប់រំ និងយុត្តិធម៌ក្នុងសង្គម។

យុទ្ធសាស្ត្រ Cambodia PROTECT នឹងអប់រំសង្គមទាំងមូល អំពីហានិភ័យ របៀបបង្ការ និង ឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ប្រសិនបើពួកគេឃើញអំពើហិង្សាកើតឡើង ឬសង្ស័យថា អំពើហិង្សាកើតឡើង។ យុទ្ធសាស្រ្តនេះ ក៏លើកកម្ពស់ការយល់ដឹង និងការផ្ដល់ការណែនាំប្រជាជនឲ្យបានដឹងអំពីរបៀបនៃការបង្ការ និងឆ្លើយតបចំពោះ​ការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់។

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/09/2.02.2_VIOLENCE_AGAINST_CHILDREN_BLUE_OVERLAY_1.png

តើអំពើហិង្សាលើកុមារ

គឺជាអ្វី?

អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ កំណត់និយមន័យអំពើហិង្សាលើកុមារថា៖ «គ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សាផ្លូវកាយ ឬ ផ្លូវចិត្ត របួសស្នាម និងការរំលោភបំពាន ការមិនអើពើ ឬការប្រព្រឹត្តដោយធ្វេសប្រហែស ការធ្វើបាប ឬការកេងប្រវ័ញ្ច រួមទាំងការរំលោភបំពានផ្លូវភេទ» ។

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/09/2.02.3_VIOLENCE_AGAINST_CHILDREN_BLUE_OVERLAY_2.png

តើអ្វីខ្លះជាផលប៉ះពាល់នៃ

អំពើហិង្សាលើកុមារ?

ផលប៉ះពាល់នៃអំពើហិង្សា និងការរំលោភបំពានក្នុងវ័យកុមារភាព អាចមាននៅពេញមួយជីវិត។ កុមារដែលរងការរំលោភបំពានធ្ងន់ធ្ងរ ឬការមិនអើពើ តែងមានការអភិវឌ្ឍយឺតយ៉ាវ មានការលំបាកក្នុងការរៀនសូត្រ និងរៀនខ្សោយជាដើម។ ពួកគេឱ្យតម្លៃទាបដល់ខ្លួនឯង រងផលប៉ះពាល់ និងមានបញ្ហាធ្លាក់ទឹកចិត្ត ដែលអាចនាំឱ្យមានអាកប្បកិរិយាប្រកប​ដោយគ្រោះថ្នាក់ និង បង្ករគ្រោះថ្នាក់ចំពោះខ្លួនឯងជាដើម។ រីឯកុមារដែលឃើញអំពើហិង្សា អាចទទួលរងផលប៉ះពាល់ប្រហាក់ប្រហែលគ្នាផងដែរ។ កុមារដែលធំឡើងនៅក្នុងគ្រួសារប្រើ​អំពើ​ហិង្សា ឬរស់នៅសហគមន៍មានហិង្សា ជារឿយៗ តែងតែប្រព្រឹត្តហិង្សា និងការរំលោភបំពានមកលើដៃគូ និងកូនៗរបស់គេ​នៅ​ពេល​ពួក​គេ​ធំ​ឡើង។ ក្រៅពីការចំណាយផ្នែកមនុស្ស អំពើហិង្សាលើកុមារ អាចបង្កឱ្យមានការខាត់បង់ធ្ងន់ធ្ងរខាងផ្នែកសេដ្ឋកិច្ច សង្គម និងបាត់បង់សក្ដានុពល ព្រមទាំង​ចុះខ្សោយនូវផលិតភាពផង​ដែរ។

ប្រេវ៉ាឡង់នៃអំពើហិង្សាលើកុមារ

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/08/Group-980.png
ច្រើនជាង
៥០%

នៃកុមារកម្ពុជាដែលចូលរួមក្នុងការអង្កេត ធា្លប់មានបទពិសោធន៍ជួបអំពើហិង្សាយ៉ាង​ហោច​ណាស់​មួយ​ទម្រង់ មុនពេល​ពួកគេអាយុ ១៨ ឆ្នាំ។

៨.៩%
https://strongfamily.mosvy.gov.kh/wp-content/uploads/2019/08/pic-1.png

បទពិសោធន៍នៃការរួមភេទលើកដំបូង ជាការរួមភេទដែលមិនចង់បាន កើតឡើង​សម្រាប់​បុរស១នាក់ក្នុងចំណោមបុរស១១នាក់ (៨,៩ ភាគរយ) នៃ​អ្នក​ដែល​មាន​ការ​រួម​ភេទ​លើក​ដំបូង​មុនអាយុ១៨ឆ្នាំ

២៥%
https://strongfamily.mosvy.gov.kh/wp-content/uploads/2019/08/pic-2.png

មួយភាគបួននៃកុមារកម្ពុជារងការរំលោភបំពានផ្លូវចិត្តប្រព្រឹត្តពី​ឪពុកម្ដាយ អណាព្យាបាល ឬ​សាច់ញាតិ​ជា​មនុស្ស​ពេញវ័យ​ដទៃទៀត

ច្រើនជាង
៧៥%
https://strongfamily.mosvy.gov.kh/wp-content/uploads/2019/08/pic-3.png

កុមារកម្ពុជាបីភាគបួនបានរាយការណ៍ថា ពួកគេ​ធ្លាប់​ជួប​ករណី​អំពើ​ហិង្សា​ផ្លូវកាយ អំពើ​ហិង្សា​ផ្លូវ​ចិត្ត ឬ ការរំលោភបំពាន​ផ្លូវភេទ​ច្រើនជាង ១ដង​នៅ​មុន​ពេល​​ពួក​គេអាយុ ១៨ឆ្នាំ

ខេត្តបាត់ដំបង
ខេត្តសៀមរាប
ក្រុង ព្រះសីហនុ
ខេត្តកណ្ដាល
រាជធានីភ្នំពេញ