ព័ត៌មាន - គ្រួសាររឹងមាំ
https://strongfamily.mosvy.gov.kh/wp-content/uploads/2021/05/Strong_Family_Compaign_20200218_1_1.jpg

យុទ្ធនាការ “គ្រួសាររឹងមាំ”ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០– នៅថ្ងៃនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ សម្បទា បានប្រកាសបើកយុទ្ធនាការ “គ្រួសាររឹងមាំ” ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែក​កុមារចេញ ពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា ជាយុទ្ធនា​ការ​ផ្សព្វផ្សាយថ្នាក់ជាតិលើកជាលើកដំបូង។​​ នេះគឺជា​ព្រឹត្តិការណ៍ដ៏សំខាន់ ​ដែលរៀបចំឡើង​ដោយ​មានការគាំទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងមានការ ចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូ ដែលមានគោលដៅរួមគ្នាក្នុងការលុបបំបាត់ អំពើហិង្សាលើ​កុមារ។ យុទ្ធនាការនេះជាការបោះជំហានទៅមុខដ៏វិជ្ជមានមួយផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ដើម្បី បញ្ចប់រាល់​ទម្រង់នៃ​អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។ យុទ្ធនាការ គ្រួសាររឹងមាំ មានគោលបំណងដោះស្រាយនូវបញ្ហាសង្គម​ និង​វប្បធម៌​ ដែល​ធ្វើឱ្យមាន​អំពើហិង្សា លើកុមារនិងធ្វើឱ្យមានជំនឿថា មណ្ឌលថែទាំជាទីកន្លែងដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ។​ អំពើហិង្សាគឺជាកង្វល់ដ៏ធំមួយ​ ដែលមានកុមារជាងពាក់កណ្តាលនៅក្នុងប្រទេស ​ធ្លាប់ទទួលរង​អំពើហិង្សាយ៉ាង​ហោច​​​ណាស់​...

https://strongfamily.mosvy.gov.kh/wp-content/uploads/2018/10/DSC04451_0.jpg

សន្និសីទថ្នាក់តំបន់ឆ្ពោះទៅអនុវត្តយុទ្ធសាស្ត្រ INSPIRE យុទ្ធសាស្ត្រចំនួនប្រាំពីរ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ

Rudina Vojvoda / មាស ប៊ុនលី - ៦ ឆ្នាំ

សហការរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យូនីសេហ្វ និងអង្គការសុខភាពភិភពលោក PHNOM PENH, Cambodia, 30 October 2018: Delegates from 21 countries in Asia and the Pacific are convening...

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/01/IMG_9777.jpeg

ជប៉ុនផ្តល់ថវិកាចំនួន២លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារ

Rudina Vojvoda / មាស ប៊ុនលី - ៦ ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/09/DSC04025.jpeg

ប្រទេសកម្ពុជា ប្តេជ្ញាបញ្ចប់អំពើហិង្សាលើកុមារ ដោយក្លាយជាប្រទេសនាំមុខទី៤ នៅក្នុងតំបន់

Rudina Vojvoda / មាស ប៊ុនលី - ៥ ឆ្នាំ

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៩៖ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកទី២៦នៃប្រទេសជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងជាប្រទេសឈានមុខនៅក្នុងតំបន់ ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបញ្ចប់អំពើហិង្សាគ្រប់រូបភាពលើកុមារ។ ថ្ងៃនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ (GPEVAC) បញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ និងបានប្រកាសជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកប្រទេសនៃភាពដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។

ទាំងអស់គ្នា យើងអាចធ្វើបាន

ខេត្តបាត់ដំបង
ខេត្តសៀមរាប
ក្រុង ព្រះសីហនុ
ខេត្តកណ្ដាល
រាជធានីភ្នំពេញ