ព្រះពុទ្ធបានមានបន្ទូលថា៖ “ទៀនរាប់ពាន់អាចត្រូវបានបំភ្លឺពីទៀនតែមួយ”
នៅទីវត្តកំសាន្ត រាជធានីភ្នំពេញ ខែកញ្ញ ឆ្នាំ២០១៩–គ្រងស្បងជីពរព្រះសង្ឃ ព្រះតេជគុណ ឈាង ឈូកលី ព្រះជន្ម១៧ ស្វាគមន៍ក្រុមការងាររបស់អង្គការយូនីសេហ្វ ដែលមកដល់វត្តកំសាន្ត ស្ថិតនៅភាគខាងត្បូងទីក្រុងភ្នំពេញ។
យើងនៅទីនេះដើម្បីពិភាក្សាអំពីបញ្ហាដ៏ឈឺចាប់មួយគឺអំពើហិង្សាលើកុមារនៅតាមវត្តអារាម។ អំពើហិង្សានៅតាមវត្តអារាមដូចជានៅតាមសាលារៀនផងដែរ មិនមែនជារឿងនោះចម្លែកទេ ដែលកុមារជាច្រើនមានស្លាកស្នាមនេះ។ សម្រាប់ជនរងគ្រោះជាច្រើន អ្នកប្រព្រឹត្តអំពើហិង្សាគឺជាមនុស្សដែលធ្លាប់ស្គាល់យ៉ាជិតដិត។
អំពើហិង្សានេះគឺអាច និងត្រូវតែបញ្ចប់បាន!
នៅឆ្នាំ ២០១៨ ក្រសួងធម្មការ និងសាសនា បានដាក់ចេញកម្មវិធីការពារកុមារតាមទីវត្តអារាម។ ការធ្វើអន្តរាគមន៍នេះមានគោលបំណងធ្វើឱ្យវត្តអារាមក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារ។
តាមរយៈកម្មវិធីនេះ ព្រះសង្ឃ ទទួលបានការបណ្តុះបណ្តាលស្តីពីការការពារកុមារ និងគោលនយោបាយការពារកុមារ (គោលនយោបាយវត្តសង្គហកុមារ) រួចបន្តទៅធ្វើការអប់រំផ្សព្វផ្សាយតាមសហការជាមួយសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាអំពើហិង្សាលើកុមារ។ វត្តអារាមក៏បង្កើតយន្តការរាយការណ៍ផ្ទៃក្នុងលើបញ្ហានេះផងដែរ។
កាន់សៀវភៅគោលនយោបាយគោលនយោបាយវត្តសង្គហកុមារនៅក្នុងព្រះហស្ថ ព្រះតេជគុណ ឈាង ឈូកលី មានសង្ខដីការប្រាប់យើងថា ព្រះអង្គពិតជាសព្វព្រះទ័យខ្លាំងណាស់ ដែលវត្តរបស់ព្រះអង្គបានចូលរួមនូវក្នុងកម្មវិធីនេះ។ ព្រះតេជគុណ ឈូកលី បានមានសង្ឃដិការប្រាប់ថា “អាត្មាពិតជាស្រឡាញ់គោលការណ៍នេះណាស់ ពីព្រោះអត្មាបានកត់សម្គាល់ឃើញថា ព្រះអង្គគ្រូរបស់អាត្មាផ្ទាល់ លោកបានផ្លាស់ប្តូរច្រើនក្នុងការអនុវត្តរបស់គាត់ ចាប់តាំងពីគាត់បានទទួលការបណ្តុះបណ្តាលអំពីគោលការណ៍នេះ”។ ព្រះតេជគុណ ឈូកលី ពន្យល់បន្ថែមទៀតថា៖ “គាត់បានចាប់ផ្តើមបង្រៀនអាត្មា និងអ្នកដទៃតាមរបៀបអហិង្សា”។
ព្រះអង្គគូ្រ របស់ព្រះអង្គគឺព្រះតេជគុណ ញ៉ែម វុទ្ធី ព្រះជន្មន ៥២ ព្រះវស្សា គង្សនៅវត្តកំសាន្ត បានទទួលការបណ្តុះបណ្តាលស្តីអំពីគោលនយោបាយកិច្ចការពារកុមារ និងក្លាយជាគ្រូបង្គោល។ បន្ទាប់មកទៀតព្រះអង្គត្រូវបានតែងតាំជាជនបង្គោលរបស់វត្តកំសាន្ត។ ចាប់តាំងពីពេលនោះមកព្រះតេជគុណ ញ៉ែម វុទ្ធី បានធ្វើជាគំរូ និងជាអ្នកតស៊ូមតិដ៏ខ្លាំងក្លានៅតាមសហគមន៍ប្រឆាំងនឹងអំពើអហិង្សាលើកុមារ។ បន្ទាប់មកទៀត ព្រះអង្គបានដឹកនាំព្រះសង្ឃដូនជី និងប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើនទៀត ដែលរស់នៅជុំវិញវត្តកំសាន្តឲ្យប្រកាន់ខ្ជាប់នូវវិន័យវិជ្ជមាន ដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងជាមួយកុមារ និងឪពុកម្តាយរបស់ពួកគេនៅក្នុងសហគមន៍ផ្សេង។
ព្រះតេជគុណ ញ៉ែម វុទ្ធី បានមានសង្ឃដីការដោយមានមោទនភាពថា៖ “កាលពីមុនអ្នកខ្លះធ្លាប់បានប្រើវិធីហិង្សា ដើម្បីដាក់វិន័យលើកុមារ ជាពិសេសអំពើហិង្សាដោយពាក្យសំដី ប៉ុន្តែឥឡូវលេងមានជាបញ្ហាទៀតនេះហើយ” ។
វត្តកំសាន្តគឺជាវត្តមួយក្នុងចំណោមវត្តចំនួន ២៧ (នៅក្នុងរាជធានី ខេត្តចំនួន ៥) ដែលបានអនុវត្តកម្មវិធីការពារកុមារតាមវត្តអារាម។
ចាប់តាំងពីឆ្នាំ ២០១៧ ដោយមានការគាំទ្រដ៏សប្បុរសធម៌ពីរដ្ឋាភិបាលអូស្រ្តាលី និងការគាំទ្របច្ចេកទេសពីអង្គការយូនីសេហ្វ ព្រះសង្ឃចំនួន២១៧៨អង្គ (ក្នុងនោះមានព្រះសង្ឃស្ថិតក្នុងវ័យកុមារ ១១២៦ នាក់) បានទទួលការបណ្តុះបណ្តាលលើការប្រើប្រាស់គោលនយោបាយកិច្ចការពារកុមារ។ មនុស្សចំនួន ៣៥៣៣នាក់បន្ថែមទៀត (ក្នុងនោះមានកុមារ ៣៣០២នាក់) បានទទួលបាននូវសារអប់ជុំកិច្ចការពារកុមារផងដែរ។
ព្រះតេជគុណ ជូកលី បានរៀនសូត្រពីព្រះគ្រូរបស់ខ្លួនថា មនុស្សគ្រប់រូបសុទ្ធតែអាចដើរតួនាទីការពារ និងបញ្ឈប់អំពើហិង្សាបាន។ ព្រះតេជគុណ បានមានសង្ឃដីការថា“យើងម្នាក់ៗ ត្រូវតែបំបែកវដ្តនៃអំពើហិង្សា”។ ព្រះតេជគុណជូលី មានជំនឿថា ព្រះសង្ឃអាចក្លាយជាគំរូសម្រាប់ប្រជាជនក្នុងសហគមន៍របស់ពួកគេ និងផ្សព្វផ្សាយសារវិជ្ជមានអំពីវិធីការពារកុមារឲ្យជៀសផុតពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានជាដើម។
ជីវិតរបស់គាត់គឺជាសក្ខីភាពពិតនៃជំនឿនេះ។
នៅពេលកុមារជូកលី បានរៀនថ្នាក់ទី ៤ ឪពុកម្តាយរបស់គាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ហើយបានទុកគាត់ និងប្អូនស្រីពីរនាក់ ឲ្យរស់នៅជាមួយជីដូនរបស់គាត់ដែលចាស់ជរាអាយុ៧៤ឆ្នាំ។ វាជាពេលវេលាដ៏លំបាកក្នុងជីវិតរបស់គាត់។ ក្រុមគ្រួសារខ្វះខាតស្បៀងអាហារ និងត្រូវតស៊ូយ៉ាងខ្លាំង។ ជាហេតុធ្វើឲ្យគាត់បានបោះបង់ការសិក្សានៅបឋមសិក្សានៅពេលនោះ។
នៅអាយុ ១៥ឆ្នាំ ជូលីបានសំរេចចិត្ត សាងព្រះផ្នួសជាព្រះសង្ឃនៅក្បែរស្រុកកំណើត។ ជីវិតជាព្រះសង្ឃមានបញ្ហាផ្ទាល់ខ្លួន និងឧបសគ្គផងដែរ។ ព្រះអង្គមានលទ្ធភាពតិចតួចក្នុងការទទួលបានការអប់រំត្រឹមត្រូវហើយជារឿយៗ ព្រះអង្គបានទទួលនូវការដាក់វិន័យធ្ងន់ធ្ងរ និងទទួលរងហិង្សាពីសំណាក់អ្នកមើលថែនៅក្នុងវត្តផងដែរ។
កាលពីឆ្នាំមុនព្រះតេជព្រះគុណ ជូលី បានផ្លាស់មកគង្សនៅវត្តកំសាន្ត។ នៅទីនេះព្រះអង្គបានរកឃើញបរិយាកាស ពោពេញទៅដោយភាពស្និទ្ធស្នាល និងស្វាគមន៍ព្រះសង្ឃដូចជាព្រះអង្គ និងបានគាំទ្រ ឱ្យបន្តការសិក្សា។
ទំព័រថ្មីនៃខ្សែជីវិតរបស់ព្រះអង្គបានចាប់ផ្តើម។
ព្រះតេជព្រះគុណ ជូលី ចាប់ផ្តើមទទួលបានការថែរក្សាត្រឹមត្រូវ ហើយក៏អាចត្រឡប់មកសាលាវិញតាមរយៈកម្មវិធីអប់រំព្រះពុទ្ធសាសនា។ គាត់ជាជាមនុស្សម្នាក់ក្នុងចំនោមកុមារ៦០នាក់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងទាក់ទងនឹងគោលនយោបាយការពារកុមារដែលបានធ្វើឡើងនៅវត្តកំសាន្ត។
ក្នុងវគ្គសិក្សានេះ ព្រះអង្គត្រូវបានរៀនអំពីទម្រង់ផ្សេងៗនៃអំពើហិង្សា និងឥទ្ធិពលរបស់វាទៅលើកុមារ។ ព្រះអង្គយល់ពីសារៈសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងវិជ្ជមានជាមួយកុមារ និងប្រើបច្ចេកទេសវិជ្ជមានអហិង្សាដើម្បីដាក់វិន័យពួកគេ។
ព្រះសង្ឃវ័យក្មេងអង្គនេះ បានរកឃើញចំណង់ចំណូលចិត្តរបស់ព្រះអង្គ និងក្លាយជាព្រះសង្ឃដ៍សកម្មក្នុងការស្វែងរកការគាំទ្រ ផ្សព្វផ្សាយ ជំរុញឱ្យបញ្ចប់អំពើហឹង្សាលើកុមារ។
សព្វថ្ងៃនេះរាល់ពេលដែលព្រះតេជគុណជូកលីចេញទៅធ្វើធម្មទេសនាតាមបែបប្រពៃណី ព្រះអង្គជារឿយៗ លើកឡើងអំពីការការពារកុមារប្រាប់ដល់មិត្តភក្តិ សមាជិកក្រុមគ្រួសារ និងប្រជាជនក្នុងសហគមន៍អំពីប្រធានបទដ៏សំខាន់នេះ។
តេជគុណជូកលីមានព្រះសង្ឃដីការថា“អាត្មាពិតជាសប្បាយរីករាយក្នុងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងក្នុងចំណោមគ្រួសារ និងពលរដ្ឋក្នុងសហគមន៍ ហើយអាត្មាយល់ថាវាមានសារៈសំខាន់ណាស់សម្រាប់ពួកគេក្នុងការស្វែងយល់អំពីផលប៉ះពាល់នៃអំពើហិង្សាលើកុមារ”។
សមដូចព្រះបន្ទូលព្រះពុទ្ធ ដែលលើកឡើងថា៖“ទៀនរាប់ពាន់អាចត្រូវបានបំភ្លឺចេញពីទៀនតែមួយ” ។ ការបំបែកវដ្តអវិជ្ជមាននៅក្នុងសង្គមចាប់ផ្តើមពីបុគ្គលម្នាក់ៗ។ ការបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជាអាចសំរេចបានតាមរយៈការអប់រំឲ្យយល់ដឹង និងធ្វើសកម្មភាព ប្រកបដោយចេតនាមុតមាំ និងមានការប្តេជ្ញាចិត្តខ្ពស់ ដូចជាព្រះសង្ឃនៅវត្តកំសាន្ដ។